ព្រះត្រៃបិដក ភាគ ១១

(​ល្មម​នឹង​ធ្វើ​បានទេ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ដែល​មាន​អាបត្តិ​ ​មិន​ត្រូវ​ស្តាប់​បាតិមោក្ខ​ទេ​ ​ភិក្ខុ​ណា​ស្តាប់​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បញ្ឈប់​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ដែល​មាន​អាបត្តិ​ហើយ​ ​មក​ស្តាប់​បាតិមោក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​បញ្ឈប់​ ​(​បាតិមោក្ខ​)​ ​យ៉ាងនេះ​ឯង​។​ ​ក្នុង​ថ្ងៃ​ចា​តុទ្ទសី​ ​ឬបណ្ណ​រសី​ឧបោសថ​នោះ​ ​កាលបើ​មាន​បុគ្គល​ ​គឺ​ភិក្ខុ​នោះ​មក​ ​ក្នុង​ទី​ចំពោះមុខ​ ​ភិក្ខុ​គប្បី​ប្រកាស​កណ្តាល​ជំនុំ​សង្ឃ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​បុគ្គល​ឈ្មោះ​នេះ​ ​ជា​អ្នកមាន​អាបត្តិ​ ​ខ្ញុំ​នឹង​បញ្ឈប់​បាតិមោក្ខ​ ​ដល់​បុគ្គល​នោះ​ ​កាលបើ​បុគ្គល​នោះ​ ​នៅក្នុង​ទី​ចំពោះមុខ​ ​សង្ឃ​មិន​គួរ​សំដែង​បាតិមោក្ខ​ទេ​។​ ​សង្ឃ​ឈ្មោះថា​ ​បញ្ឈប់​បាតិមោក្ខ​ហើយ​។​
 [​១៣១​]​ ​ក្នុង​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សុទ្ធតែ​ជា​អ្នកមាន​អាបត្តិ​ ​នាំគ្នា​មក​ស្តាប់​បាតិមោក្ខ​ ​ដោយ​គិតថា​ ​មិន​មាន​នរណា​ស្គាល់​ពួក​យើង​ទេ​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ជ្រាប​ច្បាស់​នូវ​វារៈ​ចិត្ត​នៃ​បុគ្គល​ដទៃ​ ​ក៏​ប្រាប់ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ឈ្មោះ​នេះ​មួយ​ ​ឈ្មោះ​នេះ​មួយ​ ​សុទ្ធតែ​ជា​អ្នកមាន​អាបត្តិ​ ​ហើយ​នាំគ្នា​មក​ស្តាប់​បាតិមោក្ខ​ ​ដោយ​គិតថា​ ​មិន​មាន​នរណា​ស្គាល់​ពួក​យើង​ទេ​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បានឮ​
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636805723763662248
ទៅកាន់ទំព័រ៖