ព្រះត្រៃបិដក ភាគ ១១

 [​១៣៧​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៣យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មិន​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៣យ៉ាង​។​
 [​១៣៨​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៣យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៣យ៉ាង​។​
 [​១៣៩​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៤យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មិន​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាជីវ​វិបត្តិ​មិន​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៤យ៉ាង​។​
ថយ | ទំព័រទី ២២១ | បន្ទាប់
ទៅកាន់ទំព័រ៖