ព្រះត្រៃបិដក ភាគ ១១

បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សង្ឃា​ទិ​សេសា​បត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​បា​ចិ​ត្តិ​យា​បត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​បា​ដិ​ទេស​នី​យា​បត្តិ​មាន​មូល១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទុក្កដាបត្តិ​មាន​មូល១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៥យ៉ាង​។​
 [​១៤៣​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៦យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មិន​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌៦យ៉ាង​។​
 [​១៤៤​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៦យ៉ាង​។​ ​ភិក្ខុ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​សីលវិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិន​
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636805725786557951
ទៅកាន់ទំព័រ៖