ព្រះត្រៃបិដក ភាគ ១១
បានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះសីលវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះអាចារវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុមិនបានធ្វើ១ បញ្ឈប់បាតិមោក្ខ ព្រោះទិដ្ឋិវិបត្តិមានមូល ដែលភិក្ខុធ្វើហើយ១ នេះហៅថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌៦យ៉ាង។
[១៤៥] ដូចម្តេចហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង។ ភិក្ខុបញ្ឈប់បាតិមោក្ខ ព្រោះបារាជិកាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះសង្ឃាទិសេសាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះថុល្លច្ចយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាចិត្តិយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះបាដិទេសនីយាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុក្កដាបត្តិមិនមានមូល១ បញ្ឈប់បាតិមោក្ខ ព្រោះទុព្ភាសិតាបត្តិមិនមានមូល១ នេះហៅថា ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌៧យ៉ាង។
ID: 636805726119737008
ទៅកាន់ទំព័រ៖