ព្រះត្រៃបិដក ភាគ ១១

ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​អាចារ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ​ ​និង​មិន​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​មិនបាន​ធ្វើ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ១​ ​បញ្ឈប់​បាតិមោក្ខ​ ​ព្រោះ​ទិដ្ឋិ​វិបត្តិ​មាន​មូល​ ​ដែល​ភិក្ខុ​ធ្វើ​ហើយ​ ​និង​មិន​ធ្វើ​ហើយ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ប្រកបដោយ​ធម៌៩យ៉ាង​។​
 [​១៥១​]​ ​ដូចម្តេច​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​មិន​ប្រកបដោយ​ធម៌១០យ៉ាង​។​ ​មិន​មាន​ភិក្ខុ​ត្រូវ​បារាជិក​ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ១​ ​មិន​មាន​ពាក្យ​ពណ៌នា​ ​អំពី​ភិក្ខុ​ត្រូវ​បារាជិក​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច១​ ​មិន​មាន​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​អង្គុយ​ក្នុង​បរិសទ្យ​នោះ១​ ​មិន​មាន​ពាក្យ​ពណ៌នា​ ​អំពី​ភិក្ខុ​អ្នកពោល​លាសិក្ខា​ ​ដែល​សង្ឃ​ធ្វើមិនទាន់​ស្រេច១​ ​ភិក្ខុ​ចូល​មក​ព្រមព្រៀង​គ្នា​ ​ប្រកបដោយ​ធម៌១​ ​ភិក្ខុ​មិន​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ ​ដែល​ប្រកបដោយ​ធម៌១​ ​មាន​ពាក្យ​ពណ៌នា​ ​អំពី​ការ​ត្រឡប់​សើរើ​សេចក្តី​ព្រមព្រៀង​ប្រកបដោយ​ធម៌​ ​ដែល​សង្ឃ​ធ្វើ​ស្រេចហើយ១​ ​មិន​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​សីលវិបត្តិ១​ ​មិន​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​អាចារ​វិបត្តិ១​ ​មិន​មាន​ភិក្ខុ​ដែល​សង្ឃ​ឃើញ​ ​ឮ​ ​ឬ​រង្កៀស​ដោយ​ទិដ្ឋិ​វិបត្តិ១​ ​នេះ​ហៅថា​ ​ការបញ្ឈប់​បាតិមោក្ខ​ ​មិន​ប្រកបដោយ​ធម៌១០យ៉ាង​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 636805727439862514
ទៅកាន់ទំព័រ៖