ព្រះត្រៃបិដក ភាគ ១១
មានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើប្រាថ្នា ក៏គប្បីសូត្រក្នុងទីកណ្តាលជំនុំសង្ឃ ចំពោះបុគ្គល ដែលនៅក្នុងទីចំពោះមុខនោះ ដោយការឃើញនោះ ដោយការឮនោះ ដោយការរង្កៀសនោះ ក្នុងថ្ងៃចាតុទ្ទសី ឬបណ្ណរសីឧបោសថថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ (ដ្បិត) បុគ្គលឈ្មោះនេះ មានគេឃើញ ឮ ឬរង្កៀស ដោយទិដ្ឋិវិបត្តិហើយ ខ្ញុំនឹងបញ្ឈប់បាតិមោក្ខ ចំពោះបុគ្គលនោះ កាលបើបុគ្គលនោះ នៅក្នុងទីចំពោះមុខ សង្ឃមិនត្រូវសំដែងបាតិមោក្ខទេ។ (នេះ) ឈ្មោះថា ការបញ្ឈប់បាតិមោក្ខ ប្រកបដោយធម៌។ ទាំង១០នេះ ឈ្មោះថា ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌។
ភាណវារៈ ជាបឋម។
[១៦៣] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។ ព្រះឧបាលិដ៏មានអាយុ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានប្រាថ្នានឹងកាន់យកនូវអត្តាទាន
(១)
(១) អដ្ឋកថា ពន្យល់ថា ភិក្ខុមានប្រាថ្នានឹងជម្រះនូវសាសនា ហើយកាន់យកអធិករណ៍ណា ដោយខ្លួនឯង អធិករណ៍នោះ ហៅថា អត្តាទាន គឺជាឈ្មោះនៃអធិករណ៍ម្យ៉ាង ដែលមានភិក្ខុរ៉ាប់រងដោយខ្លួនឯង។
ID: 636805739836371554
ទៅកាន់ទំព័រ៖