ព្រះត្រៃបិដក ភាគ ១១
[១៦៩] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន បើភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ តើត្រូវតាំងធម៌ប៉ុន្មានប្រការក្នុងខ្លួនឯង ហើយទើបគួរចោទភិក្ខុដទៃបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកចោទ បើមានប្រាថ្នានឹងចោទភិក្ខុដទៃ លុះតែតាំងធម៌៥ប្រការក្នុងខ្លួនឯង ទើបគួរចោទភិក្ខុដទៃបាន (ធម៌៥ប្រការនោះគឺ) អាត្មាអញ នឹងនិយាយត្រូវតាមកាលគួរ មិននិយាយខុសកាល១ អាត្មាអញ នឹងនិយាយពាក្យពិត មិននិយាយពាក្យមិនពិត១ អាត្មាអញនឹងនិយាយពាក្យផ្អែមល្ហែម មិននិយាយពាក្យអាក្រក់១ អាត្មាអញនឹងនិយាយពាក្យប្រកបដោយប្រយោជន៍ មិននិយាយពាក្យឥតប្រយោជន៍១ អាត្មាអញនឹងតាំងមេត្តាចិត្តហើយសឹមនិយាយ មិននិយាយទាំងទោសចិត្ត១ ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវតាំងធម៌៥ប្រការទុកក្នុងខ្លួនឯង ហើយសឹមចោទភិក្ខុដទៃ។
[១៧០] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃត្រូវតាំងវិប្បដិសារៈ (សេចក្តីក្តៅក្រហាយស្តាយក្រោយ) ទុកចំពោះភិក្ខុអ្នកចោទ ដែលមិនប្រកបដោយធម៌ ដោយអាការប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលឧបាលិ សង្ឃត្រូវតាំងវិប្បដិសារៈ ទុកចំពោះភិក្ខុអ្នកចោទដែលមិនប្រកបដោយធម៌ ដោយអាការ៥យ៉ាងដូច្នេះថា
ID: 636805742606099974
ទៅកាន់ទំព័រ៖