ព្រះត្រៃបិដក ភាគ ១១
ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុស ចេញផ្លែ ដើម្បីសម្លាប់ដើម ចេញផ្លែ ដើម្បីសេចក្តីវិនាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានផ្ទៃដើម្បីសម្លាប់ខ្លួន មានផ្ទៃ ដើម្បីវិនាសខ្លួន យ៉ាងណា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តីសរសើរកើតឡើងហើយ ដល់ទេវទត្ត ដើម្បីបំផ្លាញខ្លួន ក៏ដូច្នោះដែរ។
[២៤] ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុស តែងសម្លាប់ដើមបបុស សក្ការៈ តែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌ តែងសម្លាប់មេសេះអស្សតរ។
ចប់ ភាណវារៈ ទី១។
ID: 636805095553060657
ទៅកាន់ទំព័រ៖