ព្រះត្រៃបិដក ភាគ ១១
ឧទ្ទាននៃ បាតិមោក្ខដ្ឋបនក្ខន្ធកៈ នោះដូច្នេះ
[១៧៦] រឿងព្រះមានព្រះភាគ គង់ក្នុងរោងឧបោសថ១ រឿងព្រះអានន្ទក្រាបបង្គំទូលអស់វារៈ៣ដង១ រឿងភិក្ខុបាបមិនចេញពីរោងឧបោសថ១ រឿងព្រះមោគ្គល្លានបណ្តេញភិក្ខុបាបចេញ១ រឿងក្នុងសាសនារបស់ព្រះជិនស្រី មាន អច្ឆរិយព្ភូតធម៌ (៨យ៉ាងគឺ) មានសិក្ខាជាលំដាប់ ដូចមហាសមុត្រមានទំនាបជាលំដាប់ ពួកសាវ័ក មិនប្រព្រឹត្តកន្លងសិក្ខាបទ ដូចមហាសមុទ្រ មានទឹកតាំងនៅនឹងជាធម្មតា សង្ឃរមែងលើកបុគ្គលអាក្រក់ចេញ ដូចរលកសមុទ្រ ដែលផាត់សាកសពស្លាប់ទៅលើគោក (វណ្ណៈ៤ពួក) ដែលចេញបួសហើយ តែងលះបង់នាម និងគោត្រដើម ដូចទន្លេធំៗ តែងលះបង់នាម និងគោត្រដើម ពួកភិក្ខុដែលបរិនិព្វាន ព្រះនិព្វាន ក៏មិនប្រាកដជាខ្វះ ឬពេញ ព្រះធម៌វិន័យមានរសតែមួយ គឺវិមុត្តិរស ដូចមហាសមុទ្រ មានរសតែមួយ គឺរសប្រៃ ព្រះធម៌វិន័យមានគុណសម្បត្តិជាគ្រឿងត្រេកអរច្រើន ដូចមហាសមុទ្រ មានរតនៈច្រើនយ៉ាង ព្រះធម៌វិន័យ ជាទីអាស្រ័យនៅនៃព្រះអរិយបុគ្គល៨ពួក ដូចមហាសមុទ្រជាទីអាស្រ័យនៃសត្វ
ID: 636805744662937618
ទៅកាន់ទំព័រ៖