ព្រះត្រៃបិដក ភាគ ១១
ខ្ញុំព្រះអង្គនឹងគ្រប់គ្រងភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលទេវទត្ត អម្បាលយ៉ាងសារីបុត្ត និងមោគ្គល្លាន ម្តេច តថាគតមិនប្រគល់ភិក្ខុសង្ឃឲ្យ ចំណង់បើអ្នក ជាមនុស្សជួជាតិ អាក្រក់ ជាមនុស្សបរិភោគចតុប្បច្ច័យ ដែលកើតអំពីអនេសនៈ ដូចជាដុំទឹកមាត់ តថាគត នឹងប្រគល់ឲ្យដូចម្តេចបាន។ លំដាប់នោះ ទេវទត្តមានសេចក្តីក្រោធ អាក់អន់ចិត្តថា ព្រះមានព្រះភាគ ធ្វើអញឲ្យអាប់មុខ ក្នុងកណ្តាលបរិសទ្យ ព្រមទាំងស្តេច ដោយពាក្យថា (ទេវទត្តនេះ) បរិភោគចតុប្បច្ច័យ ដែលកើតអំពីអនេសនៈ ដូចជាដុំទឹកមាត់ ហើយបែរទៅលើកតំកើងសារីបុត្ត និងមោគ្គល្លានវិញ ហើយក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ នេះជាគំនុំដម្បូង របស់ទេវទត្ត ចំពោះព្រះមានព្រះភាគ។
[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ត្រូវសង្ឃធ្វើបកាសនីយកម្ម ដល់ទេវទត្ត ក្នុងនគររាជគ្រឹះ (ដ្បិត) កាលពីដើម ទេវទត្តមានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្តធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញដោយកម្មនោះតែម្យ៉ាង។ ម្នាលភិក្ខុទាំងឡាយ បកាសនីយកម្ម សង្ឃគប្បីធ្វើយ៉ាងនេះ។ គប្បីឲ្យភិក្ខុដែលឈ្លាស ប្រតិពល ប្រកាសសង្ឃ
ID: 636805096097661806
ទៅកាន់ទំព័រ៖