ព្រះត្រៃបិដក ភាគ ១១
[១៨៨] សម័យនោះឯង ភិក្ខុទាំងឡាយមិនបានសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនី។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសម្តែងបាតិមោក្ខដល់ពួកភិក្ខុនី។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរសម្តែងបាតិមោក្ខដល់ពួកភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនី។
[១៨៩] សម័យនោះឯង ភិក្ខុទាំងឡាយទៅកាន់លំនៅរបស់ភិក្ខុនី ហើយសំដែងបាតិមោក្ខ ដល់ពួកភិក្ខុនី។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ឥឡូវនេះ ភិក្ខុទាំងនេះ មុខជានឹងត្រេកអរជាមួយនឹងភិក្ខុនីទាំងនេះ (ទៀត)។ កាលដែលមនុស្សទាំងនោះ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងនោះ ក៏បានឮច្បាស់។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុមិនត្រូវសម្តែងបាតិមោក្ខ ដល់ពួកភិក្ខុនីឡើយ ភិក្ខុណាសម្តែង
ID: 636805753396137128
ទៅកាន់ទំព័រ៖