ព្រះត្រៃបិដក ភាគ ១១

ពួក​ភិក្ខុ​ ​ចំអកចំអន់​ពួក​ភិក្ខុ​ ​(​ដោយ​អសទ្ធម្ម​)​ ​ផ្សំផ្គុំ​ ​(​ពួក​ភិក្ខុនី​លេង​)​ ​ជាមួយនឹង​ពួក​ភិក្ខុ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​ពួក​ភិក្ខុ​ត្រេកអរ​មករ​ក​ពួក​យើង​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុ​ ​មិន​ត្រូវ​បើក​ដោះ​បង្ហាញ​ពួក​ភិក្ខុ​ ​មិន​ត្រូវ​បើក​ភ្លៅ​បង្ហាញ​ពួក​ភិក្ខុ​ ​មិន​ត្រូវ​បើក​អង្គជាត​បង្ហាញ​ពួក​ភិក្ខុ​ ​មិន​ត្រូវ​ចំអកចំអន់​ពួក​ភិក្ខុ​ ​(​ដោយ​អសទ្ធម្ម​)​ ​មិន​ត្រូវ​ផ្សំផ្គុំ​ ​(​ពួក​ភិក្ខុនី​លេង​)​ ​ជាមួយនឹង​ពួក​ភិក្ខុ​ទេ​ ​ភិក្ខុនី​ណា​ផ្សំផ្គុំ​លេង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​ធ្វើទណ្ឌកម្ម​ ​ដល់​ភិក្ខុនី​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើទណ្ឌកម្ម​ ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​ធ្វើ​អាវរណកម្ម​ ​(​ដល់​ភិក្ខុនី​ទាំងឡាយ​)​។​ ​លុះ​ធ្វើ​អាវរណកម្ម​ហើយ​ ​ភិក្ខុនី​ទាំងឡាយ​ ​ក៏​មិន​ទទួល​ដោយ​ស្រុះស្រួល​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​បញ្ឈប់​ឱវាទ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636805756485803847
ទៅកាន់ទំព័រ៖