ព្រះត្រៃបិដក ភាគ ១១

លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ ​គប្បី​ឆ្លើយ​ឡើង​។​ ​សង្ឃ​បាន​ធ្វើ​បកាសនីយ​កម្ម​ ​ដល់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​ពីដើម​ ​ទេវទត្ត​ ​មាន​ប្រក្រតី​ផ្សេង​ ​ឥឡូវនេះ​ ​មាន​ប្រក្រតី​ផ្សេង​ ​ទេវទត្ត​ ​ធ្វើអំពើ​ណា​ដោយ​កាយ​ ​វាចា​ ​អំពើនោះ​ ​នាំ​គាត់​ឲ្យ​លែង​បានឃើញ​ព្រះពុទ្ធ​ ​ព្រះធម៌​ ​ព្រះសង្ឃ​ហើយ​ ​ទេវទត្ត​ ​ត្រូវ​គេ​ឃើញ​ ​ដោយ​កម្ម​នោះ​តែ​ម្យ៉ាង​ ​ការ​ធ្វើ​បកាសនីយ​កម្ម​នោះ​ ​គួរ​ដល់​សង្ឃ​ហើយ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​មក​ថា​ ​ម្នាល​សារីបុត្ត​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ប្រកាស​ ​(​ទោស​)​ ​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​។​ ​ព្រះ​សារីបុត្ត​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលពីមុន​ ​ខ្ញុំ​ព្រះអង្គ​បាន​ប្រកាស​គុណ​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​ទេវទត្ត​ ​ជា​គោ​ធិបុ​ត្ត​ ​មាន​ឫទ្ធិ​ច្រើន​ ​ជា​គោ​ធិបុ​ត្ត​ ​មាន​អានុភាព​ច្រើន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​(​ឥឡូវនេះ​)​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រកាស​ ​(​ទោស​)​ ​ទេវទត្ត​ដូចម្តេច​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​ ​អ្នក​បាន​ប្រកាស​គុណ​ពិត​របស់​ទេវទត្ត​ ​ក្នុង​នគររាជ​គ្រឹះ​ថា​ ​ទេវទត្ត​ ​ជា​គោ​ធិបុ​ត្ត​ ​មាន​ឫទ្ធិ​ច្រើន​ ​ជា​គោ​ធិបុ​ត្ត​ ​មាន​អានុភាព​ច្រើន​ ​ដូច្នោះ​ហើយ​ឬ​។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 636805096646553201
ទៅកាន់ទំព័រ៖