ព្រះត្រៃបិដក ភាគ ១១

១រូប​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាប​ថ្វាយបង្គំ​បាទា​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ភិក្ខុនី​សង្ឃ​ ​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុសង្ឃ​ផង​ ​សូម​ចូល​មក​ទទួលយក​ឱវាទ​ផង​ ​បពិត្រ​លោកម្ចាស់​ ​ឮ​ថា​ភិក្ខុនី​សង្ឃ​ ​ត្រូវ​បាន​ចូល​មក​ទទួលយក​ឱវាទ​។​ ​ភិក្ខុ​នោះ​ ​គប្បី​ចូល​ទៅ​រក​ភិក្ខុ​អ្នក​សម្តែង​បាតិមោក្ខ​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​ភិក្ខុនី​សង្ឃ​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុសង្ឃ​ផង​ ​ចូល​មក​ទទួល​ឱវាទ​ផង​ ​បពិត្រ​លោកម្ចាស់​ ​ឮ​ថា​ភិក្ខុនី​សង្ឃ​ ​ត្រូវ​បាន​ចូល​មក​ទទួល​ឱវាទ​។​ ​ភិក្ខុ​សម្តែង​បាតិមោក្ខ​ ​គប្បី​ពោល​ថា​ ​មាន​ភិក្ខុ​ណាមួយ​ ​ដែល​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ ​ដល់​ភិក្ខុ​ដែរ​ឬ​។​ ​បើ​មាន​ភិក្ខុ​ណាមួយ​ ​ដែល​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​ត្រូវ​ភិក្ខុ​អ្នក​សម្តែង​បាតិមោក្ខ​និយាយ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​ដែល​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ដល់​ភិក្ខុនី​ ​ភិក្ខុនី​សង្ឃ​ ​ចូរ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ចុះ​។​ ​បើ​មិន​មាន​ភិក្ខុ​ណាមួយ​ ​ដែល​សង្ឃ​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ ​ដល់​ភិក្ខុនី​ទេ​ ​ត្រូវ​ភិក្ខុ​អ្នក​សម្តែង​បាតិមោក្ខ​និយាយ​ថា​ ​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​អាច​ទូន្មាន​ភិក្ខុនី​បាន​។​ ​បើ​ភិក្ខុ​ណាមួយ​អាច​ទូន្មាន​ភិក្ខុនី​បាន​ ​ទាំង​ភិក្ខុ​នោះ​ ​ក៏​ប្រកបដោយ​អង្គ៨
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 636805761402215050
ទៅកាន់ទំព័រ៖