ព្រះត្រៃបិដក ភាគ ១១

ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បញ្ឈប់​ភិក្ខុ​ល្ងង់​ ​ឲ្យ​ភិក្ខុ​ក្រៅពី​នេះ​ ​ទទួល​ឲ្យ​ឱវាទ​បាន​។​
 [​២១១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​មាន​ជម្ងឺ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​នាំគ្នា​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទទួល​ឲ្យ​ឱវាទ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ម្នាលនាង​ ​យើង​ជា​មនុស្ស​មាន​ជម្ងឺ​ ​យើង​ទទួល​ឲ្យ​ឱវាទ​ដូចម្តេច​បាន​។​ ​ភិក្ខុនី​ទាំងឡាយ​និយាយ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទទួល​ឲ្យ​ឱវាទ​ ​ដ្បិត​ហេតុនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ឲ្យ​បញ្ឈប់​ភិក្ខុ​ល្ងង់​ ​ឲ្យ​ភិក្ខុ​ក្រៅពី​នេះ​ទទួល​ឲ្យ​ឱវាទ​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​បញ្ឈប់​ភិក្ខុ​ល្ងង់​ ​និង​ភិក្ខុ​ឈឺ​ ​ឲ្យ​ភិក្ខុ​ក្រៅពី​នេះ​ ​ទទួល​ឲ្យ​ឱវាទ​បាន​។​
 [​២១២​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ ​ជា​អ្នកដំណើរ​។​ ​ភិក្ខុនី​ទាំងឡាយ​ ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​មេត្តា​ទទួល​ឲ្យ​ឱវាទ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ម្នាលនាង​ ​យើង​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636805762093304578
ទៅកាន់ទំព័រ៖