ព្រះត្រៃបិដក ភាគ ១១
តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថអ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំង ដែលធ្វើដោយបន្ទោះឫស្សី មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងស្បែក មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់ស មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយផ្ទាំងសំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយខ្មាញ់សំពត់មានពណ៌ មិនត្រូវចងរឹតឆ្អឹងជំនីរ ដោយសំណុំសំពត់សូត្រទេ ភិក្ខុនីណាចងរឹត ត្រូវអាបត្តិទុក្កដ។
[២១៩] សម័យនោះឯង ភិក្ខុនីទាំងឡាយឲ្យគេដំត្រគាក ដោយឈើមានសណ្ឋានដូចឆ្អឹងស្មងគោ ឲ្យគេដំត្រគាក ឲ្យគេដំដៃ ឲ្យគេដំខ្នងដៃ ឲ្យគេដំជើង ឲ្យគេដំខ្នងជើង ឲ្យគេដំភ្លៅ ឲ្យគេដំមុខ ឲ្យគេដំសាច់ជើងធ្មេញ ដោយឈើមានសណ្ឋានដូចឆ្អឹងចង្កាគោ។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
ID: 636805763513025781
ទៅកាន់ទំព័រ៖