ព្រះត្រៃបិដក ភាគ ១១
មិនត្រូវទ្រទ្រង់ចីវរក្រហមសុទ្ធ មិនត្រូវទ្រទ្រង់ចីវរហង្សបាទសុទ្ធ មិនត្រូវទ្រទ្រង់ចីវរខ្មៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរក្រហមក្រមៅសុទ្ធ មិនត្រូវទ្រទ្រង់ចីវរលឿងទុំសុទ្ធ មិនត្រូវទ្រទ្រង់ចីវរមានជាយមិនបានកាត់ដាច់ មិនត្រូវទ្រទ្រង់ចីវរមានជាយវែង មិនត្រូវទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្កាឈើ មិនត្រូវទ្រទ្រង់ចីវរមានជាយវិចិត្រដោយផ្លែឈើ មិនត្រូវទ្រទ្រង់អាវបំពង់វែង មិនត្រូវទ្រទ្រង់មួកទេ ភិក្ខុនីណាទ្រទ្រង់ ត្រូវអាបត្តិទុក្កដ។
[២២៣] សម័យនោះឯង មានភិក្ខុនី១រូប កាលដែលទៀបនឹងធ្វើមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ។ ភិក្ខុ និងភិក្ខុនីទាំងឡាយ ក្នុងទីនោះ ជជែកគ្នាថា បរិក្ខារនេះត្រូវបានយើង បរិក្ខារនេះ ត្រូវបានយើង។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនី កាលដែលទៀបនឹងធ្វើមរណកាល បានផ្តាំយ៉ាងនេះថា អំណឹះអំពីខ្ញុំទៅ បរិក្ខាររបស់ខ្ញុំ ចូរបានទៅជារបស់សង្ឃចុះ ដូច្នេះ ភិក្ខុសង្ឃមិនជាឥស្សរៈ លើបរិក្ខារនោះទេ បរិក្ខារនុ៎ះ ត្រូវបានជារបស់ភិក្ខុនីសង្ឃ។ ម្នាលភិក្ខុទាំងឡាយ បើសិក្ខមានា។បេ។
ID: 636805764963958770
ទៅកាន់ទំព័រ៖