ព្រះត្រៃបិដក ភាគ ១១

សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នក​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុនី​សង្ឃ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​នឹង​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នក​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុនី​សង្ឃ​។​ ​ការ​សន្មតិ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​អ្នក​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុនី​សង្ឃ​ ​សមគួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​សមគួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ ​ឲ្យ​ជា​អ្នក​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដើម្បី​ប្រយោជន៍​ដល់​ភិក្ខុនី​សង្ឃ​ហើយ​។​ ​ការ​សន្មតិ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​សេចក្តី​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 [​២៥៣​]​ ​ភិក្ខុនី​ដែល​សង្ឃ​សន្មត​ហើយ​នោះ​ ​គប្បី​នាំ​ភិក្ខុនី​សង្ឃ​ចូល​ទៅ​រក​ភិក្ខុសង្ឃ​ ​ធ្វើ​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើយ​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឥឡូវនេះ​ ​ភិក្ខុនី​សង្ឃ​បវារណា​នឹង​ភិក្ខុសង្ឃ​ ​ដោយ​ឃើញ​ក្តី​ ​ដោយ​ឮ​ក្តី​ ​ដោយ​រង្កៀស​ក្តី​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​សូម​ភិក្ខុសង្ឃ​ ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 636805773176918524
ទៅកាន់ទំព័រ៖