ព្រះត្រៃបិដក ភាគ ១១

ដែល​ទឹម​គោញី​ ​ឬ​យាន​ដែល​ទឹម​គោឈ្មោល​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​យាន​ដែល​ទឹម​គោញី​ ​ដែល​ទឹម​គោឈ្មោល​ ​និង​យាន​ដែល​អូស​ដោយដៃ​ ​(​មាន​ស្រី​ ​ឬ​ប្រុស​ ​ជា​អ្នក​អូស​)​។​
 [​២៥៨​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​កើត​សេចក្តី​មិន​សប្បាយ​ជា​ខ្លាំង​ ​ដោយសារ​រទេះ​ទង្គិច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​គ្រែស្នែង​ ​និង​អង្រឹងស្នែង​។​
 [​២៥៩​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រីផ្កាមាស​ឈ្មោះ​អឌ្ឍ​កាសី​ ​មក​បួស​ក្នុង​សំណាក់​ពួក​ភិក្ខុនី​។​ ​នាង​អឌ្ឍ​កាសី​នោះ​ ​ចង់ទៅ​នគរ​សាវត្ថី​ ​ដោយ​គិតថា​ ​អាត្មាអញ​នឹង​បាន​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ពួក​អ្នកលេង​បានឮ​ដំណឹង​ថា​ ​នាង​អឌ្ឍ​កាសី​ស្រីផ្កាមាស​ ​ចង់ទៅ​នគរ​សាវត្ថី​។​ ​ពួក​អ្នកលេង​ទាំងនោះ​ ​ក៏​ចាំ​ស្កាត់​ត្រង់​កណ្តាលផ្លូវ​។​ ​នាង​អឌ្ឍ​កាសី​ស្រីផ្កាមាស​ ​បានឮ​ដំណឹង​ថា​ ​ពួក​អ្នកលេង​ចាំ​ស្កាត់​ត្រង់​កណ្តាលផ្លូវ​ដូច្នោះ​ ​ក៏​បញ្ជូន​ទូត​ទៅ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​ដ្បិត​ខ្ញុំម្ចាស់​ចង់​ឧបសម្បទា​ ​តើ​ខ្ញុំម្ចាស់​នឹង​ប្រតិបត្តិ​យ៉ាងណា​។​ ​ព្រោះ​និទាន​នេះ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636805774686834887
ទៅកាន់ទំព័រ៖