ព្រះត្រៃបិដក ភាគ ១១
ចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ឧបសម្បទាបេក្ខានោះ។ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់នូវឧបសម្បទាបេក្ខានោះ អស់វារៈពីរដងផង។ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ របស់នាងជាម្ចាស់ឈ្មោះនេះ បានឧបសម្បទា ដោយចំណែកម្ខាង បរិសុទ្ធក្នុងភិក្ខុនីសង្ឃហើយ ឥឡូវ ឧបសម្បទាបេក្ខានោះ មកពុំបាន ព្រោះមានអន្តរាយណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ (ម្តងទៀត) បពិត្រលោកម្ចាស់ទាំងឡាយ សូមព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ឧបសម្បទាបេក្ខានោះ អស់វារៈបីដងផង។
ID: 636805775210154819
ទៅកាន់ទំព័រ៖