ព្រះត្រៃបិដក ភាគ ១១

 [​២៦៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្ត្រី១នាក់​ ​មានគភ៌​នៅ​ខ្ចី​ ​ចូល​មក​បួស​ក្នុង​សំណាក់​ភិក្ខុនី​។​ ​លុះ​ស្រ្តី​នោះ​បួស​ហើយ​ ​គភ៌​ក៏​ប្រសូត​មក​។​ ​ភិក្ខុនី​នោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​នឹង​ថែរក្សា​ទារក​នេះ​ ​ដោយ​ប្រការ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ចិញ្ចឹម​ដរាប​តែ​ទារក​នោះ​បានដឹង​ក្តី​។​ ​ទើប​ភិក្ខុនី​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ម្នាក់ឯង​ ​នៅជា​មួយ​នឹង​ក្មេងប្រុស​មិនបាន​ ​ទាំង​ភិក្ខុនី​ឯទៀត​ ​ក៏​នៅជា​មួយ​នឹង​ក្មេងប្រុស​មិនបាន​ ​តើ​អាត្មាអញ​ ​ត្រូវ​ថែរក្សា​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុនី១រូប​ ​ឲ្យបាន​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​សូម​ភិក្ខុនី​ជាមុន​ ​លុះ​សូម​រួចហើយ​ ​គប្បី​ឲ្យ​ភិក្ខុនី​ដែល​ឈ្លាស​ ​ប្រតិពល​ ​ប្រកាស​សង្ឃ​ថា​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យបាន​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​។​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636805776311517813
ទៅកាន់ទំព័រ៖