ព្រះត្រៃបិដក ភាគ ១១

អាត្មាអញ​គួរ​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សន្មត​ភិក្ខុនី១រូប​ ​ឲ្យ​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គប្បី​សន្មត​យ៉ាងនេះ​។​ ​ត្រូវ​សូម​ភិក្ខុនី​ជាមុន​សិន​ ​លុះ​សូម​រួចហើយ​ ​ភិក្ខុនី​ដែល​ឆ្លាស​ ​ប្រតិពល​ ​គប្បី​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​នាង​ជា​ម្ចាស់​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ឥឡូវនេះ​ ​សង្ឃ​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​។​ ​ការ​សន្មតិ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​ ​គួរ​ដល់​នាង​ជា​ម្ចាស់​ ​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​គួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​និយាយឡើង​។​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ ​ឲ្យ​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​ហើយ​។​ ​ការ​សន្មតិ​នេះ​ ​គួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំ​ដំណើរ​នេះ​ទុក​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​
 ​[​២៦៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​មិនបាន​ពោល​លាសិក្ខា​ ​ហើយ​ស្រាប់តែ​សឹក​ចេញទៅ​។​ ​នាង​នោះ​ ​ក៏​ត្រឡប់​មក
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 636805776999257150
ទៅកាន់ទំព័រ៖