ព្រះត្រៃបិដក ភាគ ១១
អជាតសត្តុកុមារឆ្លើយថា លោកម្ចាស់ទេវទត្ត (ពន្យល់យើង)។ មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា ព្រះរាជកុមារ យើងត្រូវសម្លាប់ ទាំងទេវទត្ត និងភិក្ខុទាំងពួង ក៏យើងត្រូវសម្លាប់។ មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងមិនត្រូវសម្លាប់ពួកភិក្ខុឡើយ ដ្បិតភិក្ខុទាំងនោះ មិនបានប្រទូស្តអ្វីទេ យើងត្រូវសម្លាប់តែព្រះរាជកុមារ និងទេវទត្ត។ មហាមាត្រពួកខ្លះ វិនិច្ឆ័យថា កុមារក្តី ទេវទត្តក្តី ភិក្ខុទាំងឡាយក្តី យើងមិនត្រូវសម្លាប់ទេ (រឿងនេះ) គួរយើងក្រាបទូលដល់ព្រះរាជាសិន បើព្រះរាជា
មានព្រះរាជឱង្ការយ៉ាងណា សឹមយើងធ្វើយ៉ាងនោះ។
[៣១] លំដាប់នោះ ពួកមហាមាត្រទាំងនោះ នាំអជាតសត្តុកុមារចូលទៅគាល់ព្រះបាទពិម្ពិសារមាគធសេនិយរាជ លុះចូលទៅដល់ហើយ ក៏ក្រាបទូលរឿងនុ៎ះ ចំពោះព្រះបាទពិម្ពិសារមាគធសេនិយរាជ។ ព្រះរាជា ទ្រង់ត្រាស់សួរថា ម្នាលនាយ ពួកមហាមាត្រវិនិច្ឆ័យដូចម្តេចខ្លះ។ ពួកមហាមាត្រក្រាបទូលថា បពិត្រព្រះសម្មតិទេព មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងត្រូវសម្លាប់ព្រះរាជកុមារផង ត្រូវសម្លាប់ទេវទត្ត និងភិក្ខុទាំងអស់ផង មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា យើងមិនត្រូវសម្លាប់ពួកភិក្ខុឡើយ ព្រោះភិក្ខុទាំងនោះ មិនបានប្រទូស្តអ្វីទេ យើងត្រូវសម្លាប់តែព្រះរាជកុមារ និងទេវទត្ត មហាមាត្រពួកខ្លះ វិនិច្ឆ័យយ៉ាងនេះថា
ID: 636805098491948752
ទៅកាន់ទំព័រ៖