ព្រះត្រៃបិដក ភាគ ១១
ឧទ្ទានគឺបញ្ជីរឿង នៃភិក្ខុនីខន្ធកៈនោះគឺ
[២៧៧] រឿងព្រះនាងបជាបតីគោតមីសូមបព្វជ្ជា ព្រះតថាគត ជាវិនាយក មិនទ្រង់អនុញ្ញាត ហើយស្តេចចេញចាកក្រុងកបិលព័ស្តុ ទៅកាន់ក្រុងវេសាលី១។ រឿងព្រះនាងបជាបតីគោតមី មានព្រះអង្គប្រឡាក់ដោយធូលី ទ្រង់ព្រះសណ្ឋិតទៀបក្លោងទ្វារ ហើយទូលសេចក្តីនុ៎ះ ចំពោះព្រះអានន្ទ១។ រឿងព្រះអានន្ទទូលសូមបព្វជ្ជា ឲ្យព្រះនាងគោតមី តាមន័យដែលព្រះអង្គថា គួរនឹងបានសម្រេចមគ្គផលដែរ ដោយពោលអាងថា ព្រះនាងគោតមី ជាព្រះមាតុច្ឆាផង ជាអ្នកចិញ្ចឹមព្រះអង្គផង។ រឿងព្រះសាស្តាទ្រង់សម្តែងគរុធម៌៨ប្រការ គឺភិក្ខុនីសូម្បីមានវស្សា១រយ ក៏ត្រូវគោរពភិក្ខុ ដែលទើបបានឧបសម្បទាក្នុងថ្ងៃនោះ១ ភិក្ខុនីមិនត្រូវនៅចាំវស្សាក្នុងអាវាសគ្មានភិក្ខុ១ ភិក្ខុនីត្រូវស្វែងរកធម៌ពីរប្រការ អំពីសំណាក់ភិក្ខុសង្ឃ១ ភិក្ខុនីត្រូវបវារណា ក្នុងឧភតោសង្ឃ១ ភិក្ខុនីត្រូវគរុកាបត្តិហើយ ត្រូវប្រព្រឹត្តបក្ខមានត្ត ក្នុងឧភតោសង្ឃ១
ID: 636805779103017478
ទៅកាន់ទំព័រ៖