ព្រះត្រៃបិដក ភាគ ១១

ឡើង​ ​ហើយ​យំ​កន្ទក់កន្ទេញ​(​១​)​ ​ដួល​ដេក​ទៅ​ ​ហាក់ដូចជា​មាន​ជើង​ដាច់​ ​ហើយ​បម្រាស់​ននៀល​ទៅមក​ ​ពោល​ពាក្យ​ថា​ ​ព្រះមានព្រះភាគ​ឆាប់​បរិនិព្វាន​ពេក​ណាស់​ ​ព្រះ​សុគត​ជា​ម្ចាស់​ឆាប់​បរិនិព្វាន​អ្វី​ម្ល៉េះ​ ​ចក្ខុ​ ​ពោល​គឺ​ព្រះពុទ្ធ​ក្នុង​លោក​ ​(​ពុទ្ធ​ចក្ខុ​)​ ​ឆាប់​បាត់បង់​ទៅ​អ្វី​ម្ល៉េះ​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ណា​ ​ដែល​ប្រាសចាក​រាគៈ​ ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​មានស្មារតី​តាំង​មាំ​ ​មាន​បញ្ញា​ដឹង​ច្បាស់​ ​ក៏​អត់សង្កត់​បាន​ ​ដោយ​ពិចារណា​ថា​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​ ​(​នូវ​សេចក្តី​ទៀងទាត់​)​ ​ក្នុង​ខន្ធ​ប្រវត្តិ​នេះ​អំពី​ណា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ខ្ញុំ​បាន​និយាយ​ឃាត់​ពួក​ភិក្ខុ​នោះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​កុំ​សោយសោក​ឡើយ​ ​កុំ​ខ្សឹកខ្សួល​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ក្រែង​ព្រះមានព្រះភាគ​បាន​ត្រាស់​ប្រាប់​សេចក្តី​នេះ​មក​ពីមុន​ហើយ​ថា​ ​សេចក្តី​ព្រាត់ប្រាស​ ​ស្លាប់​និរាស​ ​ចាកចោល​សត្វ​ ​និង​សង្ខារ​ជាទីស្រឡាញ់​ ​ជាទី​គាប់ចិត្ត​ទាំងអស់​ ​រមែង​មាន​ ​នែ​អាវុសោ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​បុគ្គល​គប្បី​បាន​ ​(​នូវ​សេចក្តី​មិន​ព្រាត់ប្រាស​)​ ​ក្នុង​ខន្ធ​ប្រវត្តិ​នេះ​អំពី​ណា​ ​ធម្មជាត​ណា​ ​ដែល​កើតឡើង​ហើយ​ ​ដែល​មាន​ហើយ​ ​ដែល​សង្ខារ​តាក់តែង​មក​ហើយ​ ​
​(​១​) ​លើកដៃ​ទាំងពីរ​ដាក់លើ​ក្បាល​ហើយ​ទួញ​យំ​។​ ​២​ ​ក្នុង​ដីកា​ថា​ ​ព្រះ​អនាគាមី​ ​និង​ព្រះ​ខីណាស្រព​។​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636805783533320877
ទៅកាន់ទំព័រ៖