ព្រះត្រៃបិដក ភាគ ១១

ឲ្យ​ឡើង​ឋានន្តរ​ខ្ពស់​។​ ​លំដាប់នោះ​ ​ព្រះបាទ​ពិម្ពិសារ​មា​គ​ធ​សេនិយ​រាជ​ ​បាន​ត្រាស់​ព្រះតម្រាស់​នេះ​ ​នឹង​អជាត​សត្តុ​កុមារ​ថា​ ​ម្នាល​កុមារ​ ​អ្នក​ចង់​សម្លាប់​យើង​ដើម្បីអ្វី​។​ ​អជាត​សត្តុ​កុមារ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ខ្ញុំ​ព្រះអង្គ​ត្រូវការ​ដោយ​រាជសម្បត្តិ​។​ ​ព្រះរាជា​ប្រគល់​រាជសម្បត្តិ​ ​ដល់​អជាត​សត្តុ​កុមារ​ថា​ ​ម្នាល​កុមារ​ ​បើ​អ្នក​ត្រូវការ​ដោយ​រាជសម្បត្តិ​ ​រាជសម្បត្តិ​នេះ​ ​ជា​របស់​អ្នកឯង​ហើយ​។​
 [​៣២​]​ ​គ្រានោះ​ ​ទេវទត្ត​ ​ចូល​ទៅ​រក​អជាត​សត្តុ​កុមារ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​អជាត​សត្តុ​កុមារ​ថា​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​ប្រើ​បុរស​ឲ្យ​ទៅ​សម្លាប់​ព្រះសមណគោតម​។​ ​អជាត​សត្តុ​កុមារ​បង្គាប់​មនុស្ស​ទាំងឡាយ​ថា​ ​ម្នាល​នាយ​ ​លោកម្ចាស់​ទេវទត្ត​ ​មាន​ថេរ​វាចា​យ៉ាងណា​ ​ចូរ​អ្នក​ទាំងអស់គ្នា​ ​ធ្វើ​យ៉ាងនោះ​ចុះ​។​ ​គ្រានោះ​ ​ទេវទត្ត​បង្គាប់​បុរស​ម្នាក់​ថា​ ​ម្នាល​នាយ​ ​ចូរ​អ្នក​ទៅ​សម្លាប់​ព្រះសមណគោតម​ ​ដែល​គង់នៅ​ក្នុង​ឱកាស​ឯណោះ​ ​ហើយ​សឹម​មក​តាមផ្លូវ​នេះ​ ​បង្គាប់​បុរស​ពីរ​នាក់​ ​ឲ្យ​ឈរ​ចាំ​ទៀប​ផ្លូវ​នោះ​ថា​ ​បុរស​ណា​ដែល​មក​តែម្នាក់ឯង​តាមផ្លូវ​នេះ​ ​ចូរ​អ្នក​ទាំងពីរ​នាក់​សម្លាប់​បុរស​នោះ​ ​ហើយ​សឹម​ដើរមក​តាមផ្លូវ​នេះ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636805099086832777
ទៅកាន់ទំព័រ៖