ព្រះត្រៃបិដក ភាគ ១១

ឆ្នាំង​។​ ​ព្រោះ​វត្ថុ​អ្វី​។​ ​ព្រោះ​អទិន្នាទាន​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​សួរ​វត្ថុ​ផង​ ​សួរ​និទាន​ផង​ ​សួរ​បុគ្គល​ផង​ ​សួរ​បញ្ញត្តិ​ផង​ ​សួរ​អនុប្បញ្ញត្តិ​ផង​ ​សួរ​អាបត្តិ​ផង​ ​សួរ​អនាបត្តិ​ផង​ ​នៃ​ទុតិយ​បារាជិក​សិក្ខាបទ​ ​ចំពោះ​ព្រះ​ឧបាលិ​មាន​អាយុ​ ​ហើយ​សួរ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​តតិយ​បារាជិក​សិក្ខាបទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ក្នុង​ទីណា​។​ ​ក្នុង​នគរ​វេសាលី​ ​លោកម្ចាស់​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ភិក្ខុ​ច្រើន​រូប​។​ ​ព្រោះ​វត្ថុ​អ្វី​។​ ​ព្រោះ​មនុស្ស​វិគ្គហៈ​ ​គឺ​ធ្វើ​រាងកាយ​ ​នៃ​មនុស្ស​ឲ្យ​ធ្លាក់ចុះ​ចាក​ជីវិត​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​សួរ​វត្ថុ​ផង​ ​សួរ​និទាន​ផង​ ​សួរ​បុគ្គល​ផង​ ​សួរ​បញ្ញត្តិ​ផង​ ​សួរ​អនុប្បញ្ញត្តិ​ផង​ ​សួរ​អាបត្តិ​ផង​ ​សួរ​អនាបត្តិ​ផង​ ​នៃ​តតិយ​បារាជិក​សិក្ខាបទ​ ​ចំពោះ​ព្រះ​ឧបាលិ​មាន​អាយុ​ ​ហើយ​សួរ​តទៅទៀត​ថា​ ​ម្នាល​អាវុសោ​ឧបាលិ​ ​ចតុត្ថ​បារាជិក​សិក្ខាបទ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ក្នុង​ទីណា​។​ ​ក្នុង​នគរ​វេសាលី​ ​លោកម្ចាស់​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ភិក្ខុ​ទាំងឡាយ​ ​នៅ​នា​ឆ្នេរ​ស្ទឹង​វគ្គុ​មុ​ទា​។​ ​ព្រោះ​វត្ថុ​អ្វី​។​ ​ព្រោះ​ឧត្តរិមនុស្ស​ធម្ម​។​ ​លំដាប់នោះ​ឯង​ ​ព្រះ​មហាកស្សប​មាន​អាយុ​ ​សួរ​វត្ថុ​ផង​ ​សួរ​និទាន​ផង​ ​សួរ​បុគ្គល​ផង​ ​សួរ​បញ្ញត្តិ​ផង​ ​សួរ​អនុប្បញ្ញត្តិ​ផង​ ​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់
ID: 636805785345614534
ទៅកាន់ទំព័រ៖