ព្រះត្រៃបិដក ភាគ ១១
ចំពោះព្រះអានន្ទមានអាយុ ហើយសួរតទៅទៀតថា ម្នាលអាវុសោអានន្ទ សាមញ្ញផលសូត្រ ព្រះមានព្រះភាគ ទ្រង់សំដែងក្នុងទីណា។ ក្នុងជីវកម្ពវ័ន ក្បែរក្រុងរាជគ្រឹះ លោកម្ចាស់។ ទ្រង់សំដែងជាមួយនឹងបុគ្គលណា។ ទ្រង់សំដែងជាមួយនឹងព្រះបាទអជាតសត្តុរាជ វេទេហិបុត្ត។ គ្រានោះ ព្រះមហាកស្សបមានអាយុ សួរនិទានផង សួរបុគ្គលផង នៃសាមញ្ញសូត្រ ចំពោះព្រះអានន្ទមានអាយុ ហើយសួរនូវនិកាយទាំង៥ ដោយឧបាយនេះឯង។ ឯព្រះអានន្ទមានអាយុ កាលបើព្រះមហាកស្សប សួរសព្វគ្រប់ហើយ ក៏បានដោះស្រាយដោយសព្វគ្រប់។
[២៨៤] លំដាប់នោះឯង ព្រះអានន្ទមានអាយុ ពោលដូច្នេះនឹងភិក្ខុជាថេរៈទាំងឡាយថា បពិត្រព្រះករុណាទាំងឡាយដ៏ចំរើន ព្រះមានព្រះភាគ កាលដែលទៀបនឹងបរិនិព្វាន បានមានព្រះបន្ទូលយ៉ាងនេះនឹងខ្ញុំព្រះករុណាថា នែអានន្ទ លុះអំណឹះឥតអំពីតថាគតទៅហើយ បើសង្ឃមានប្រាថ្នានឹងដក ក៏គប្បីដកនូវសិក្ខាបទទាំងឡាយតូចៗ ដោយលំដាប់(ចេញខ្លះក៏បាន)។ ព្រះថេរៈទាំងឡាយ សួរព្រះអានន្ទថា ម្នាលអានន្ទមានអាយុ ចុះលោកម្ចាស់ បានទូលសួរព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឯសិក្ខាបទទាំងឡាយតូចៗដោយលំដាប់នោះ តើសិក្ខាបទណាខ្លះ ដូច្នេះដែរឬ។ ព្រះអានន្ទឆ្លើយថា បពិត្រព្រះករុណា
ID: 636805785922117508
ទៅកាន់ទំព័រ៖