ព្រះត្រៃបិដក ភាគ ១១

កំពុង​ធ្វើ​និមិត្ត​ជា​ឱឡារិក​ ​(​បញ្ឆិតបញ្ឆៀង​)​ ​និង​ធ្វើ​នូវ​ឱកាស​ ​(​បំភ្លឺ​ហេតុ​)​ ​ជា​ឱឡារិក​ ​លោក​មិនបាន​អារាធនា​ព្រះមានព្រះភាគ​ថា​ ​សូម​ព្រះមានព្រះភាគ​ ​គង់នៅ​អស់​មួយ​កប្ប​ ​(​កំណត់​អាយុ​)​ទៅ​ ​សូម​ព្រះ​សុគត​ ​គង់នៅ​អស់​មួយ​កប្ប​ទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ចូរ​លោក​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​ ​មាន​មារ​គ្រប​ដណ្តប់​ចិត្ត​ ​បាន​ជា​មិន​អារាធនា​ ​និមន្ត​ព្រះមានព្រះភាគ​ថា​ ​សូម​ព្រះមានព្រះភាគ​ ​គង់នៅ​អស់​មួយ​អាយុកប្ប​ទៅ​ ​សូម​ព្រះ​សុគត​ ​គង់នៅ​អស់​មួយ​អាយុកប្ប​ទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ដើម្បី​សេចក្តី​សុខ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ខ្ញុំ​ព្រះករុណា​មិនឃើញ​នូវ​អំពើអាក្រក់​នោះ​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​ ​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​ ​ដោយ​សេចក្តី​ជឿ​លោក​មាន​អាយុ​ទាំងឡាយ​។​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​នេះ​ជា​អំពើអាក្រក់​របស់​លោក​ដែរ​ ​ព្រោះ​លោក​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ឲ្យ​មាតុគ្រាម​បាន​បព្វជ្ជា​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ទ្រង់​ប្រកាស​ហើយ​ ​ចូរ​លោក​សំដែង​នូវ​អំពើអាក្រក់​នោះ​ចេញ​។​ ​បពិត្រ​លោក​ដ៏​ចំរើន
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636805787754332305
ទៅកាន់ទំព័រ៖