ព្រះត្រៃបិដក ភាគ ១១

ដ៏​មាន​អាយុ​ ​ធម៌​ក្តី​ ​វិន័យ​ក្តី​ ​ដែល​ព្រះ​ថេរៈ​ទាំងឡាយ​បាន​សង្គាយនា​ជាស្រេច​ហើយ​ ​លោក​ចូរ​ប្រកប​នូវ​ការ​សង្គាយនា​នោះ​ចុះ​។​ ​ព្រះ​បុ​រា​ណៈ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ក្តី​ ​វិន័យ​ក្តី​ ​ដែល​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​បាន​សង្គាយនា​ហើយ​ ​(​ក៏​ជា​ការ​ស្រួល​)​ ​ប៉ុន្តែ​ចំណែកខាង​ខ្ញុំ​ ​លុះតែ​បាន​ស្តាប់​ ​បាន​ទទួល​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ ​នៃ​ព្រះមានព្រះភាគ​ ​យ៉ាងណាមិញ​ ​ខ្ញុំ​នឹង​ទ្រទ្រង់​ ​(​ប្រតិបត្តិ​)​ ​យ៉ាងនោះ​ឯង​។​
 [​២៨៨​]​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ជា​ម្ចាស់​ ​កាល​ទៀប​បរិនិព្វាន​ ​ទ្រង់​មាន​បន្ទូល​យ៉ាងនេះ​ ​នឹង​ខ្ញុំ​ព្រះករុណា​ថា​ ​ម្នាល​អានន្ទ​ ​ណ្ហើយចុះ​ ​អំណឹះ​ឥត​អំពី​តថាគត​ទៅ​ហើយ​ ​សង្ឃ​ចូរ​ដាក់​ព្រហ្មទណ្ឌ​ដល់​ឆ​ន្ន​ភិក្ខុ​ផង​។​ ​ពួក​ភិក្ខុ​ជា​ថេរៈ​សួរ​ថា​ ​ម្នាល​អានន្ទ​មាន​អាយុ​ ​ចុះលោក​ម្ចាស់​ ​បាន​ទូល​សួរ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ព្រហ្មទណ្ឌ​នោះ​ ​តើ​ដូចម្តេច​ទៅ​ ​ដែរ​ឬ​។​ ​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះករុណា​បាន​ទូល​សួរ​ព្រះមានព្រះភាគ​ដែរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រហ្មទណ្ឌ​នោះ​ ​តើ​ដូចម្តេច​ទៅ​។​ ​ព្រះអង្គ​មាន​បន្ទូល​ថា​ ​ម្នាល​អានន្ទ​ ​ឆ​ន្ន​ភិក្ខុ​ ​ចង់​ពោល​ពាក្យ​ណា​ ​គប្បី​ពោល​ពាក្យ​នោះ​ចុះ​ ​(​ប៉ុន្តែ​)​ ​ភិក្ខុ​ទាំងឡាយ​ ​កុំ​គប្បី​និយាយរក​ ​កុំ​គប្បី​ទូន្មាន​ ​កុំ​គប្បី​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់
ID: 636805788361707045
ទៅកាន់ទំព័រ៖