ព្រះត្រៃបិដក ភាគ ១១
ក្រុងវេសាលីបានសន្មតភិក្ខុមួយរូប ឲ្យជាអនុទូត ដល់ព្រះយសកាកណ្ឌកបុត្តដ៏មានអាយុ។ ឯព្រះយសកាកណ្ឌកបុត្តមានអាយុ ចូលទៅក្នុងក្រុងវេសាលី ជាមួយនឹងភិក្ខុជាអនុទូត ហើយក៏ពោលពាក្យដូច្នេះនឹងឧបាសក ដែលនៅក្នុងក្រុងវេសាលីថា អាត្មាគ្រាន់តែពោលនូវសភាវៈ មិនមែនជាធម៌ ថាមិនមែនជាធម៌ ពោលនូវធម៌ ថាជាធម៌ ពោលនូវសភាវៈមិនមែនជាវិន័យ ថាមិនមែនវិន័យ ពោលនូវវិន័យ ថាជាវិន័យ ក៏ត្រឡប់ទៅជាឮពាក្យខ្ចរខ្ចាយថា អាត្មាជេរគម្រាម ធ្វើនូវការរុករាន បណ្តេញពួកឧបាសកដ៏មានអាយុ ដែលមានសទ្ធាជ្រះថ្លាវិញ។
[២៩៨] ម្នាលអ្នកមានអាយុទាំងឡាយ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ម្នាលអ្នកមានអាយុទាំងឡាយ កាលដែលព្រះមានព្រះភាគ គង់នៅៗទីនោះ ព្រះអង្គ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសទាំងឡាយណាហើយ រមែងមិនរុងរឿង មិនភ្លឺ មិនភ្លឺត្រចះ ឧបក្កិលេសរបស់ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ មាន៤យ៉ាង។ ឧបក្កិលេសទាំង៤យ៉ាងនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្ទ្រ និងព្រះអាទិត្យសៅហ្មង ដោយឧបក្កិលេសណាហើយ រមែងមិនរុងរឿង មិនភ្លឺ
ID: 636805799935999056
ទៅកាន់ទំព័រ៖