ព្រះត្រៃបិដក ភាគ ១១

ដោយ​មិច្ឆាជីវៈ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ទាំងឡាយ​ណា​ ​ក៏​មិន​បរិសុទ្ធ​ ​ប្រកបដោយ​ធូលី​ ​គឺ​កិលេស​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​ប្រៀប​ដូច​សត្វ​ម្រឹគ​ ​ឧបក្កិលេស​ទាំងឡាយ​នុ៎ះ​ ​ព្រះពុទ្ធ​មានផៅ​ពង្ស​ដ៏​ខ្ពស់ខ្ពស់​ ​ដូចជា​ព្រះអាទិត្យ​ ​ទ្រង់​ត្រាស់​សំដែង​ហើយ​ ​(​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនោះ​)​ ​ត្រូវ​ងងឹត​ ​គឺ​អវិជ្ជា​រួបរឹត​ហើយ​ ​ជា​ទាសៈ​នៃ​តណ្ហា​ ​ប្រកបដោយ​តណ្ហា​ ​ដែល​ដឹកនាំ​សត្វ​ទៅ​ក្នុង​ភព​ ​តែង​ញុំា​ងរាង​កាយ​ ​ជា​របស់​គ្រោតគ្រាត​ ​ឲ្យ​ចំរើន​ឡើង​ ​ហើយ​កាន់​យក​នូវ​ភព​ថ្មីទៀត​។​ ​

 [​៣០០​]​ ​អាត្មា​គ្រាន់តែ​ពោល​នូវ​សភាវៈ​មិនមែន​ជា​ធម៌​ ​ថា​មិនមែន​ជា​ធម៌​ ​ពោល​នូវ​ធម៌​ ​ថា​ជា​ធម៌​ ​ពោល​នូវ​សភាវៈ​មិនមែន​ជា​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​ ​ពោល​នូវ​វិន័យ​ ​ថា​ជា​វិន័យ​ ​អាត្មា​គ្រាន់តែ​ពោល​យ៉ាងនេះ​ ​ក៏​ត្រឡប់ជា​ឮ​ពាក្យ​ខ្ចរខ្ចាយ​ទៅ​ថា​ ​អាត្មា​ជេរ​គម្រាម​ ​ធ្វើ​នូវ​ការរុករាន​ ​បណ្តេញ​ពួក​ឧបាសក​មាន​អាយុ​ ​ដែល​មាន​សទ្ធា​ជ្រះថ្លា​ទៅវិញ​។​
ថយ | ទំព័រទី ៣៩១ | បន្ទាប់
ID: 636805801058343251
ទៅកាន់ទំព័រ៖