ព្រះត្រៃបិដក ភាគ ១១

ឈ្មោះ​មណិ​ចូឡ​កៈ​ ​ពន្យល់​បរិសទ្យ​នោះ​រួចហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​លុះ​បុរស​ជាធំ​ឈ្មោះ​មណិ​ចូឡ​កៈ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អន្តរាកថា​នេះ​ ​កើតឡើង​ដល់​ពួក​ជន​ ​ដែល​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រាជបរិសទ្យ​ ​ក្នុង​ព្រះបរមរាជវាំង​នេះ​ថា​ ​មាស​និង​ប្រាក់​គួរ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ដែរ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​ត្រេកអរ​នឹង​មាសប្រាក់​ដែរ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​ទទួល​មាស​និង​ប្រាក់​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ពួក​បរិសទ្យ​នោះ​ពោល​យ៉ាងនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​បរិសទ្យ​នោះ​វិញ​ថា​ ​បពិត្រ​អស់លោក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោល​ពាក្យ​យ៉ាងនេះ​ឡើយ​ ​មាស​និង​ប្រាក់​ ​មិន​គួរ​ដល់​ពួក​សមណ​សក្យបុត្តិយ៍​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ត្រេកអរ​មាស​នឹង​ប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​មិន​ទទួល​មាសប្រាក់​ទេ​ ​ពួក​សមណ​សក្យបុត្តិយ៍​ ​លះ​ចោល​កែវមណី​ ​និង​មាស​ចេញ​ហើយ​ ​ប្រាសចាក​ ​គឺថា​ ​លែង​រវល់​ដោយ​មាស​និង​ប្រាក់​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​នឹង​ពន្យល់​បរិសទ្យ​នោះ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ខ្ញុំ​ព្រះអង្គ​ព្យាករ​ ​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ទៅកាន់ទំព័រ៖