ព្រះត្រៃបិដក ភាគ ១១

ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​ក៏​ទទួលពាក្យ​នៃ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ថា​ ​យ៉ាងហ្នឹងហើយ​អាវុសោ​។​ ​គ្រានោះ​ឯង​ ​ពួក​បា​ឋេយ្យ​ក​ភិក្ខុ​ប្រមាណ៦០រូប​ ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ​ ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ​ ​សុទ្ធតែ​ជា​អ្នក​ប្រព្រឹត្ត​តេ​ចីវរិ​ក​ធុតង្គ​ ​សុទ្ធតែ​ជា​ព្រះ​អហរន្ត​ ​ប្រជុំ​គ្នា​នៅ​លើ​ភ្នំ​ ​ឈ្មោះ​អហោ​គង្គ​។​ ​ឯ​ពួក​អវន្តិ​ទក្ខិណាបថ​ក​ភិក្ខុ​ ​ប្រមាណ៨០រូប​ ​ពួក​ខ្លះ​ ​ជា​អ្នក​ប្រព្រឹត្ត​អារញ្ញក​ធុតង្គ​ ​ពួក​ខ្លះ​ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បា​តិក​ធុតង្គ​ ​ពួក​ខ្លះ​ជា​អ្នក​ប្រព្រឹត្ត​បំសុ​កូ​លិក​ធុតង្គ​ ​ពួក​ខ្លះ​ជា​អ្នក​ប្រព្រឹត្ត​តេ​ចីវរិ​ក​ធុតង្គ​ ​សុទ្ធតែ​ជា​ព្រះ​អហរន្ត​ ​ប្រជុំ​គ្នា​នៅ​លើ​ភ្នំ​ឈ្មោះ​អហោ​គង្គ​ដែរ​។​
 ​[​៣០៥​]​ ​គ្រា​កាលដែល​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​កំពុង​ប្រឹក្សា​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អធិករណ៍​នេះឯង​ ​រឹងរូស​ណាស់​ ​សាហាវ​ណាស់​ ​យើង​ទាំងឡាយ​ ​គប្បី​ជា​បុគ្គល​មាន​កំឡាំង​ក្លៀវក្លា​ក្នុង​អធិករណ៍​នេះ​ ​ដោយ​បក្ខពួក​ណា​ ​ធ្វើ​ដូចម្តេច​ ​យើង​ទាំងឡាយ​ ​គប្បី​បាន​បក្ខពួក​នោះ​ឡើង​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​រេ​វត​មាន​អាយុ​ ​នៅ​អាស្រ័យ​ក្នុង​នគរ​សោ​រេយ្យ​ ​លោក​ជា​ពហុ​សូត្រ​ ​ចេះចាំ​ក្នុង​គម្ពីរ​និកាយ​ ​ហើយ​ទ្រទ្រង់នូវ​ធម៌​ ​ទ្រទ្រង់នូវ​វិន័យ​ ​ទ្រទ្រង់នូវ​មាតិកា​ ​ជា​បណ្ឌិត​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់
ទៅកាន់ទំព័រ៖