ព្រះត្រៃបិដក ភាគ ១១

ក៏​ចុះ​អំពី​ឋាន​ទេវលោក​ជាន់​សុទ្ធាវាស​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះមុខ​ ​នៃ​ព្រះ​សា​ឡ្ហៈ​មាន​អាយុ​ ​ដោយ​រហ័ស​ភ្លាម​ ​ប្រៀប​ដូចជា​បុរស​ ​ដែល​មាន​កំឡាំង​ ​លា​ចេញ​នូវ​ដើមដៃ​ ​ដែល​ខ្លួន​បត់​ចូល​ ​ឬថា​ ​បត់​ចូល​នូវ​ដើមដៃ​ ​ដែល​ខ្លួន​លា​ចេញ​។​ ​ទើប​ទេវតា​នោះ​ ​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​សា​ឡ្ហៈ​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​សា​ឡ្ហៈ​ដ៏​ចំរើន​ ​សេចក្តី​ត្រិះរិះ​របស់​លោកម្ចាស់​ ​ប្រពៃ​ណាស់​ហើយ​ ​ពួក​ភិក្ខុ​ដែល​នៅ​ខាង​បាចីន​ទិស​ ​ជា​អធម្មវាទី​ ​ឯ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ ​ជា​ធម្ម​វាទី​ ​បពិត្រ​លោកម្ចាស់​សា​ឡ្ហៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ធម៌​យ៉ាងណា​ ​សូម​លោកម្ចាស់​ឋិតនៅ​យ៉ាងនោះ​ចុះ​។​ ​ព្រះ​សា​ឡ្ហៈ​ពោល​ថា​ ​ម្នាល​ទេវតា​ ​កាលពីដើម​ក្តី​ ​ឥឡូវនេះ​ក្តី​ ​ធម៌​យ៉ាងណា​ ​អាត្មា​ឋិតនៅ​យ៉ាងនោះ​ ​ប៉ុន្តែ​អាត្មា​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ទិដ្ឋិ​ ​គឺ​សេចក្តី​យល់​ ​សេចក្តី​ចូលចិត្ត​នៅឡើយ​ ​ធ្វើ​ដូចម្តេច​ ​គប្បី​ឲ្យ​សង្ឃ​សន្មត​អាត្មា​ក្នុង​អធិករណ៍​នេះឯង​។​
 [​៣០៩​]​ ​គ្រានោះ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ ​ដែល​នៅក្នុង​ក្រុង​វេសាលី​ ​នាំគ្នា​កាន់​យក​នូវ​គ្រឿងបរិក្ខារ​ ​ជា​របស់​សមណៈ​នោះ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​រេ​វត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ព្រះ​រេ​វត​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សូម​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​ទទួលយក​នូវ​បរិក្ខារ​ជា​របស់​សមណៈ​ ​គឺ​បាត្រ​ផង​ ​ចីវរ​ផង​ ​សំពត់​និសីទនៈ​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ទៅកាន់ទំព័រ៖