ព្រះត្រៃបិដក ភាគ ១១

បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ចុះ​ចំណែកខាង​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​ឥឡូវនេះ​ ​ច្រើន​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ដូចម្តេច​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​ខ្ញុំ​ច្រើន​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ដ៏​ស្ងប់ស្ងាត់​ ​ឬ​សូន្យ​ ​(​ផល​សមាបត្តិ​)​។​ ​ព្រះ​រេ​វត​ពោល​ថា​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ឮ​ថា​ឥឡូវនេះ​ ​ព្រះ​ថេរៈ​ជា​ម្ចាស់​ ​ច្រើន​នៅ​ដោយ​ធម៌​ ​ជា​គ្រឿង​នៅ​ ​ជា​របស់​មហាបុរស​ ​បពិត្រ​ព្រះ​ថេរៈ​ដ៏​ចំរើន​ ​ក៏​ឯ​ធម៌​ជា​គ្រឿង​នៅជា​របស់​មហាបុរស​នេះ​ ​គឺ​សេចក្តី​ស្ងប់ស្ងាត់​ ​ឬ​សូន្យ​នេះឯង​។​ ​ព្រះ​សព្វ​កា​មី​ពោល​ថា​ ​ម្នាល​លោក​ដ៏​ចំរើន​ ​កាលពីដើម​ដែល​ខ្ញុំ​នៅជា​គ្រហស្ថ​នៅឡើយ​ ​តែង​សន្សំ​នូវ​សេចក្តី​ស្ងប់ស្ងាត់​ ​ឬ​សូន្យ​ ​ព្រោះហេតុនោះ​ ​បាន​ជា​ក្នុង​កាល​ឥឡូវនេះ​ ​ខ្ញុំ​ច្រើន​នៅ​ដោយ​ធម៌​ជា​គ្រឿង​នៅ​ស្ងប់ស្ងាត់​ ​ឬ​សូន្យ​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​បានសម្រេច​នូវ​ព្រះ​អរហត្ត​ជា​យូរ​ដែរ​ហើយ​។​
 [​៣១២​]​ ​ពាក្យជា​ចន្លោះ​ ​របស់​ភិក្ខុ​ជា​ថេរៈ​នេះ​ ​នៅ​មិនទាន់​ស្រេច​នៅឡើយ​។​ ​ក៏​ស្រាប់តែ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​មកដល់​។​ ​ទើប​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​ចូល​ទៅ​រក​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ពោល​ពាក្យ​នេះ​នឹង​ព្រះ​សព្វ​កា​មី​មាន​អាយុ​ថា
ថយ | ទំព័រទី ៤១៥ | បន្ទាប់
ID: 636805810745847344
ទៅកាន់ទំព័រ៖