ព្រះត្រៃបិដក ភាគ ១១

មាន​សេចក្តី​ចូលចិត្ត​យ៉ាងនេះ​ថា​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទិសខាងកើត​ជា​អធម្មវាទី​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ជា​ធម្ម​វាទី​ ​ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​នៅ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ទិដ្ឋិ​ ​(​សេចក្តី​យល់​)​ ​នៅឡើយ​ ​ធ្វើ​ដូចម្តេច​ ​សង្ឃ​គប្បី​សន្មត​ខ្ញុំ​ព្រះករុណា​ ​ក្នុង​អធិករណ៍​នេះ​។​ ​ព្រះ​សព្វ​កា​មី​ពោល​ថា​ ​ម្នាល​អាវុសោ​ ​កាលដែល​ខ្ញុំ​ពិចារណា​នូវ​ធម៌​ ​និង​វិន័យ​ ​ក៏​មាន​សេចក្តី​ចូលចិត្ត​យ៉ាងនេះ​ដែរ​ថា​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ទិសខាងកើត​ ​ជា​អធម្មវាទី​ ​ពួក​ភិក្ខុ​ដែល​នៅក្នុង​ដែន​បា​ឋេយ្យ​ ​ជា​ធម្ម​វាទី​ ​ប៉ុន្តែ​ខ្ញុំ​ក៏​នៅ​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ទិដ្ឋិ​នៅឡើយ​ ​ធ្វើ​ដូចម្តេច​ ​សង្ឃ​គប្បី​សន្មត​ខ្ញុំ​ ​ក្នុង​អធិករណ៍​
​នេះ​ផង​។​ ​
 [​៣១៣​]​ ​គ្រានោះ​ ​សង្ឃ​មានប្រាថ្នា​នឹង​វិនិច្ឆ័យ​ ​កាត់សេចក្តី​អធិករណ៍​នោះ​ ​ក៏​ប្រជុំ​គ្នា​។​ ​ក៏​កាលដែល​សង្ឃ​កំពុង​វិនិច្ឆ័យ​អធិករណ៍​នោះ​ ​កើតមាន​ពាក្យ​ជជែកគ្នា​ ​រក​ទីបំផុត​គ្មាន​ផង​ ​ទាំង​សេចក្តី​អធិប្បាយ​នៃ​ភាសិត​នីមួយ​ ​ក៏​គ្មាន​អ្នកណា​ដឹង​បាន​ផង​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​បាន​សូត្រ​ប្រកាស​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​កាលដែល​យើង​ទាំងឡាយ​កំពុង​វិនិច្ឆ័យ​អធិករណ៍​នេះ​ ​កើតមាន​ពាក្យ​ជជែកគ្នា​ ​រក​ទីបំផុត​គ្មាន​ផង​ ​ទាំង​សេចក្តី​អធិប្បាយ​នៃ​ភាសិត​នីមួយ​ ​ក៏​គ្មាន​អ្នកណា​ដឹង​បាន​ផង​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គប្បី​
ថយ | ទំព័រទី ៤១៧ | បន្ទាប់
ID: 636805811292328601
ទៅកាន់ទំព័រ៖