ព្រះត្រៃបិដក ភាគ ១១

ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​។​បេ​។​ ​សូម​ព្រះមានព្រះភាគ​ ​ចាំទុក​នូវ​យើងខ្ញុំ​ថា​ ​ជា​ឧបាសក​ ​អ្នក​ដល់ហើយ​នូវ​ព្រះរតនត្រ័យ​ ​ជាទី​ពឹង​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​ពីថ្ងៃនេះទៅ​។​ ​លំដាប់នោះ​ឯង​ ​មាន​បុរស​ម្នាក់​ ​ចូល​ទៅ​រក​ទេវទត្ត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ទេវទត្ត​ថា​ ​បពិត្រ​លោកម្ចាស់​ ​ខ្ញុំ​ព្រះករុណា​ ​មិន​អាច​នឹង​សម្លាប់​ព្រះមានព្រះភាគ​នោះ​ទេ​ ​ដ្បិត​ព្រះមានព្រះភាគ​នោះ​ ​មាន​ឫទ្ធិ​ច្រើន​ ​មាន​អានុភាព​ច្រើនណាស់​។​ ​ទេវទត្ត​និយាយ​ថា​ ​ណ្ហើយ​ ​អ្នក​ដ៏​មាន​អាយុ​ ​បើ​អ្នក​មិន​អាច​នឹង​សម្លាប់​ព្រះសមណគោតម​បានទេ​ ​ទុកឲ្យ​យើង​ឯង​ ​នឹង​សម្លាប់​ព្រះសមណគោតម​វិញ​។​
 [​៣៦​]​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ទ្រង់​ចង្ក្រម​ ​ក្នុង​ម្លប់​ភ្នំ​គិជ្ឈកូដ​។​ ​លំដាប់នោះ​ ​ទេវទត្ត​ឡើង​ទៅលើ​ ​(​កំពូល​)​ភ្នំ​គិជ្ឈកូដ​ ​ហើយ​ប្រមៀល​ដុំ​ថ្ម​ធំ​ ​ដោយ​បំណង​ថា​ ​អញ​នឹង​សម្លាប់​ព្រះសមណគោតម​ដោយ​ដុំ​ថ្ម​នេះ​។​ ​ឯកំ​ពូល​ភ្នំ​ទាំងពីរ​ ​ក៏​មក​ប្រជុំ​គ្នា​ ​រង​ដុំ​ថ្ម​នោះ​។​ ​គ្រានោះ​ ​បំណែក​ថ្ម​ ​ក៏​ខ្ទាត​ឡើង​ ​ទង្គិច​ធ្វើ​ព្រះ​លោហិត​ ​ក្នុង​ព្រះបាទ​ព្រះមានព្រះភាគ​ ​ឲ្យ​ពុរពង​ឡើង​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ទត​ព្រះនេត្រ​ទៅ​ខាងលើ​ ​ហើយ​មាន​ព្រះពុទ្ធដីកា​ទៅ​រក​ទេវទត្ត​ថា​ ​នែ​មោឃបុរស​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636805103265011755
ទៅកាន់ទំព័រ៖