ព្រះត្រៃបិដក ភាគ ១១

ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​ក៏​ឆ្លើយ​ដោះស្រាយ​។​ ​ក៏​ក្នុង​ការ​សង្គាយនា​ព្រះ​វិន័យ​នេះ​ ​មាន​ភិក្ខុ៧០០អង្គ​ ​មិន​ខ្វះ​ ​មិន​លើស​។​ ​ព្រោះហេតុនោះ​ ​ការ​សង្គាយនា​ព្រះ​វិន័យ​នេះ​ ​បាន​ឈ្មោះថា​ ​សត្ត​សតិ​កា​សង្គាយនា​។​

​ចប់​ ​សត្ត​សតិ​ក​ក្ខន្ធ​កៈ​ ​ទី១២តែ​ប៉ុណ្ណេះ​។​
​ក្នុង​ខន្ធកៈ​នេះ​ ​មានរឿង២៥​។​
​ឧទ្ទាន​នៃ​ ​សត្ត​សតិ​ក​ក្ខន្ធ​កៈ​ ​នោះ​ ​ដូច្នេះ​


​[​៣២៨​]​ ​រឿង​វជ្ជី​បុត្ត​ក​ភិក្ខុ​នៅក្នុង​ក្រុង​វេសាលី​ ​សំដែង​នូវ​វត្ថុ១០ប្រការ១​ ​រឿង​វជ្ជី​បុត្ត​ក​ភិក្ខុ​ដងទឹក​ដាក់​ពេញ​ភាជន៍​សំរិទ្ធ​ ​ក្នុង​ថ្ងៃឧបោសថ​នោះ១​ ​រឿង​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​ធ្វើ​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត១​ ​រឿង​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ចូល​ទៅកាន់​ក្រុង​វេសាលី​ ​ជាមួយនឹង​ភិក្ខុ​ជា​អនុទូត១​ ​រឿង​ឧបក្កិលេស​របស់​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​មាន៤យ៉ាង​ ​និង​ ​ឧប​ក្កិ​លេ​សរ​បស់មស​ណៈ​មាន៤យ៉ាង១​ ​រឿង​ពាក្យ​ជជែកគ្នា​ថា​ ​មាស​និង​ប្រាក់​គួរ​ដល់​ពួក​សមណៈ​ឬទេ១
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ទៅកាន់ទំព័រ៖