ព្រះត្រៃបិដក ភាគ ១១
[៤៦] សម័យនោះឯង ទេវទត្ត ព្រមទាំងបរិសទ្យសាបសូន្យលាភសក្ការៈ ហើយក៏នាំគ្នារៃអង្គាសគ្រប់ត្រកូល មកបរិភោគ។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសមណៈទាំងឡាយ ជាសក្យបុត្តិយ៍ នាំគ្នារៃអង្គាសគ្រប់ត្រកូល យកមកឆាន់សោះ អ្នកណា មិនពេញចិត្តនឹងរបស់សម្បូណ៌ អ្នកណា មិនគាប់ចិត្តនឹងរបស់ឆ្ងាញ់។ ភិក្ខុទាំងឡាយ បានឮមនុស្សទាំងនោះពោលទោស តិះដៀល បន្តុះបង្អាប់ហើយ។ ភិក្ខុណាដែល មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តព្រមទាំងបរិសទ្យ មិនសមបើនឹងរៃអង្គាសគ្រប់ត្រកូល យកមកឆាន់សោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលទេវទត្ត បានឮថា អ្នកព្រមទាំងបរិសទ្យ រៃអង្គាសគ្រប់ត្រកូល យកមកបរិភោគ ពិតមែនឬ។ ទេវទត្តក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសហើយ ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងអនុញ្ញាតតិកភោជន
(១) គ្រប់ត្រកូល ដល់ភិក្ខុទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍៣យ៉ាង (គឺ) ដើម្បីនឹងផ្ចាញ់ផ្ចាល់
១ ភោជនដែលឆាន់បានត្រឹមបីរូប បើភិក្ខុតាំងពី៤រូបឡើងទៅ ឆាន់មិនបាន។
ID: 636805106836596038
ទៅកាន់ទំព័រ៖