ព្រះត្រៃបិដក ភាគ ១១
ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គវត្ត គួរជាទីជ្រះថ្លា មិនសន្សំកិលេសវដ្តៈ ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន វត្ថុ៥ប្រការទាំងនេះ រមែងប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនសន្សំកិលេសវដ្តៈ ដើម្បីប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់មេត្តាប្រោស សូមឲ្យភិក្ខុទាំងឡាយ នៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្តន៍ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់តែសំពត់បង្សុកូលអស់មួយជីវិត ភិក្ខុណាត្រេកអរចំពោះគហបតិចីវរ ភិក្ខុនោះនឹងត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាចូលទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះនឹងត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រី និងសាច់ ភិក្ខុនោះនឹងត្រូវទោស ព្រះសមណគោតម មុខជាមិនអនុញ្ញាតវត្ថុ៥ប្រការនេះឲ្យទេ ហើយពួកយើងឯង នឹងពន្យល់ជន (ឲ្យត្រកអរនឹងយើង) ដោយវត្ថុ៥ប្រការនេះ។
ID: 636805107421279480
ទៅកាន់ទំព័រ៖