ព្រះត្រៃបិដក ភាគ ១១

ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​បុព្វណ្ហសម័យ​ថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ទេវទត្ត​បានឃើញ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​ត្រាច់​បិណ្ឌបាត​ ​ក្នុង​នគររាជ​គ្រឹះ​ ​លុះ​ឃើញ​ហើយ​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​មកដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​នែ​អាវុសោ​អានន្ទ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ធ្វើ​ឧបោសថកម្ម​ ​និង​ធ្វើ​សង្ឃកម្ម​ ​បែកចេញ​ចាក​ព្រះមានព្រះភាគ​ ​បែកចេញ​ចាក​ភិក្ខុសង្ឃ​ ​ចាប់​ដើម​ពី​ថ្ងៃនេះ​រៀងទៅ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ថ្ងៃនេះ​ទំនងជា​ទេវទត្ត​បំបែក​សង្ឃ​ហើយ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​ដំណើរ​នេះ​ហើយ​ ​ទើប​ទ្រង់​បន្លឺ​នូវ​ឧទានវាចា​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​[​៥២​]​ ​អំពើល្អ​ ​មនុស្ស​សប្បុរស​ធ្វើ​បាន​ដោយ​ងាយ​ ​អំពើល្អ​ ​មនុស្ស​បាប​ ​ធ្វើ​បាន​ដោយ​ក្រ​។​ ​អំពើបាប​ ​មនុស្ស​បាប​ ​ធ្វើ​បាន​ដោយ​ងាយ​ ​អំពើបាប​ ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ធ្វើ​បាន​ដោយ​ក្រ​។​

​ចប់​ ​ភាណវារៈ​ ​ទី២​។​

ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636805109580292969
ទៅកាន់ទំព័រ៖