ព្រះត្រៃបិដក ភាគ ១១
ភិក្ខុដើរទៅតាមតម្រាយនៃមិត្តណា គប្បីដល់នូវកិរិយាក្ស័យទៅនៃទុក្ខបាន ភិក្ខុជាបណ្ឌិត គប្បីធ្វើនូវសេចក្តីស្និទ្ធស្នាលនឹងមិត្តដូច្នោះផង គប្បីសេពគប់នឹងមិត្តនោះផង។
[៦៨] គ្រានោះ ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះឧបាលិដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលហៅថា សង្ឃរាជិ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីប្រេះឆានៃសង្ឃ ដែលមិនមែនជាសង្ឃភេទ ដោយហេតុប៉ុន្មានយ៉ាង សេចក្តីប្រេះឆានៃសង្ឃផង សង្ឃភេទផង ដោយហេតុប៉ុន្មានយ៉ាង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាង
(១) មួយរូប ភិក្ខុប៉ែកម្ខាង
(២) ពីរូប ឯភិក្ខុគំរប់ ៤
(៣) សូត្រឲ្យភិក្ខុចាប់ ស្លាក ដោយពាក្យថា នេះជាធម៌ នេះជាវិន័យ នេះជាពាក្យប្រដៅរបស់ព្រះសាស្តា អ្នកទាំងឡាយ ចូរចាប់ស្លាកនេះចុះ ចូរពេញចិត្តនឹងស្លាកនេះចុះ ម្នាលឧបាលិ ហេតុយ៉ាងនេះឯង ហៅថា សេចក្តីប្រេះឆានៃសង្ឃ មិនមែនជាសង្ឃភេទទេ។ ម្នាលឧបាលិ ភិក្ខុប៉ែកម្ខាងពីររូប
១ ប៉ែកខាងធម្មវាទី។ ២ ប៉ែកខាងធម្មវាទី។ ៣ ជាអធម្មវាទី។ (អដ្ឋកថា)។
ID: 636805117750050252
ទៅកាន់ទំព័រ៖