ព្រះត្រៃបិដក ភាគ ១១
(ដើម្បីបព្វជ្ជាមួយអន្លើ) ដោយសេនាមានអង្គ៤ ក៏យ៉ាងនោះដែរ។ សក្យៈទាំងនោះ លុះយាងទៅដល់ទីឆ្ងាយ ទើបឲ្យសេនាវិលមកវិញ លុះចូលទៅដល់ដែនដទៃហើយ ទើបដោះគ្រឿងប្រដាប់ វេចជាបង្វេចដោយព្រះពស្ត្រសម្រាប់ពានា រួចហើយទើបមានព្រះបន្ទូលទៅនឹងខ្មាន់ព្រះកេស ឈ្មោះឧបាលិថា នែនាយឧបាលិ ណ្ហើយនាយឧបាលិ ចូរអ្នកឯងវិលទៅវិញចុះ ទ្រព្យប៉ុណ្ណេះ ក៏ល្មមនឹងចិញ្ចឹមជីវិតរបស់អ្នកបានហើយ។
[៦] គ្រានោះឯង កាលឧបាលិកប្បកៈ កំពុងតែដើរវិលមកវិញ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួសក្យៈសុទ្ធតែជាអ្នកាចៗ នឹងសម្លាប់អញក៏បាន ព្រោះគិតថា ឧបាលិកប្បកៈនេះហើយ សម្លាប់ព្រះរាជកុមារ អម្បាលសក្យកុមារទាំងឡាយ ម្តេចគង់ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនាបាន ចំណង់បើអញ នឹងបាច់និយាយទៅថ្វី។ ឧបាលិកប្បកៈនោះ ក៏ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ទើបនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ហើយដើរចូលទៅរកពួកសក្យកុមារវិញ។ ពួកសក្យកុមារទាំងនោះ បានឃើញឧបាលិកប្បកៈ កំពុងដើរមកអំពីចម្ងាយហើយ ទើបនិយាយទៅនឹងឧបាលិកប្បកៈយ៉ាងនេះថា នែនាយឧបាលិ ហេតុដូចម្តេច បានជាអ្នកវិលមកវិញ។ ឧបាលិកប្បកៈ ក៏ក្រាបទូលថា បពិត្រព្រះអយ្យបុត្ត កាលដែលខ្ញុំព្រះអង្គ
ID: 636805090346802876
ទៅកាន់ទំព័រ៖