ព្រះត្រៃបិដក ភាគ ១១

 [​៧១​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រក្រាប​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​បំបែក​សង្ឃ​ ​ដែល​កំពុង​ព្រមព្រៀង​គ្នា​ ​ភិក្ខុ​នោះ​ ​រមែង​បាន​នូវ​ផល​ដូចម្តេច​ខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​បំបែក​សង្ឃ​ ​ដែល​កំពុង​ព្រមព្រៀង​គ្នា​ ​រមែង​បាន​នូវ​ផល​ដ៏​ខ្លោចផ្សា​ ​តាំងនៅ​អស់១កប្ប​ ​ឆេះ​នៅក្នុង​នរក​អស់១កប្ប​។​
​[​៧២​]​ ​ភិក្ខុ​បំបែក​សង្ឃ​ ​ត្រេកអរ​ក្នុង​ពួក​ ​មិន​ដំ​កល់​ខ្លួន​នៅក្នុង​ធម៌​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​តាំងនៅ​អស់១កប្ប​ ​រមែង​ឃ្លាតចាក​ធម៌​ ​ជា​គ្រឿង​ក្សេម​ចាក​យោ​គៈ​។​ ​ភិក្ខុ​បំបែក​សង្ឃ​ ​ដែល​កំពុង​ព្រមព្រៀង​គ្នា​ ​រមែង​ឆេះ​នៅក្នុង​នរក​អស់១កប្ប​។​

 [​៧៣​]​ ​ព្រះ​ឧបា​លិ​ត្ថេ​រក្រាប​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​ ​ជា​អ្នក​សង្រួបសង្រួម​សង្ឃ​ ​ដែល​បែកគ្នា​ហើយ​ ​ឲ្យបាន​ព្រមព្រៀង​គ្នា​ទៅវិញ​ ​រមែង​បាន​នូវ​ផល​ដូចម្តេច​ខ្លះ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​សង្រួបសង្រួម​សង្ឃ​ ​ដែល​បែកគ្នា​ហើយ​ ​ឲ្យបាន​ព្រមព្រៀង​គ្នា​ទៅវិញ​ ​រមែង​បាន​នូវ​បុណ្យ​ដ៏​ប្រសើរ​ ​រីករាយ​ក្នុង​ឋានសួគ៌​អស់១កប្ប​។
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636805120605153554
ទៅកាន់ទំព័រ៖