ព្រះត្រៃបិដក ភាគ ១១
វិលអំពីទីនេះទៅ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួសក្យរាជ សុទ្ធតែកាចៗ នឹងសម្លាប់ខ្ញុំព្រះអង្គចោលក៏បាន ព្រោះគិតថា ខ្ញុំព្រះអង្គនេះហើយ ដែលសម្លាប់ព្រះរាជកុមារ អម្បាលពួកសក្យកុមារនេះ (ម្តេចក៏) ចេញចាកអគារដ្ឋាន ទៅបួសក្នុងសាសនា ចុះនឹងចាំស្តីទៅថ្វី ដល់ខ្លួនខ្ញុំព្រះអង្គ បពិត្រព្រះអយ្យបុត្ត ខ្ញុំព្រះអង្គ ស្រាយបង្វេចចេញ ហើយព្យួររបស់នោះ លើដើមឈើ ហើយនិយាយថា បើអ្នកណាឃើញ ចូររើសយករបស់ដែលអញឲ្យហើយចុះ ខ្ញុំព្រះអង្គ ក៏វិលអំពីទីនោះមកវិញ។ ពួកសក្យកុមារនិយាយថា នែនាយឧបាលិ ដែលអ្នកត្រឡប់មកវិញនោះ ឈ្មោះថាបានធ្វើប្រពៃហើយ ដ្បិតពួកសក្យៈកាចៗណាស់ នឹងសម្លាប់អ្នកចោលក៏បាន ព្រោះគិតថា អ្នកនេះហើយ ជាអ្នកសម្លាប់ព្រះរាជកុមារទាំងឡាយ។
[៧] គ្រានោះ ពួកសក្យកុមារទាំងនោះ នាំឧបាលិកប្បកៈ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ ពួកសក្យកុមារទាំងនោះ លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំជាសក្យរាជ តែងមានមានះ បពិត្រព្រះអង្គដ៏ចំរើន ឧបាលិកប្បកៈនេះ ជាអ្នកធ្លាប់បម្រើយើងខ្ញុំ អស់កាលជាអង្វែងមកហើយ សូមព្រះមានព្រះភាគ បំបួសឧបាលិកប្បកៈ
ID: 636805090653630425
ទៅកាន់ទំព័រ៖