ព្រះត្រៃបិដក ភាគ ១១

ឧទ្ទាន​


​(​បញ្ជីរឿង​នៃ​សង្ឃ​ភេ​ទក្ខន្ធ​កៈ​ ​គឺ​)​


​[​៧៧​]​ ​រឿង​ព្រះសម្មាសម្ពុទ្ធ​ ​គង់​ក្នុង​អនុ​បិយ​និគម១​ ​រឿង​ពួក​សក្យ​កុមារ​មានឈ្មោះ​ល្បីល្បាញ១​ ​រឿង​អនុ​រុទ្ធ​សក្យៈ​ ​ជា​សុខុមាលជាតិ​ ​មិន​ចង់​ចេញ​សាងផ្នួស១​ ​រឿង​មហា​នាម​ពន្យល់​អនុ​រុទ្ធ​ថា​ ​ការ​ធ្វើស្រែ​ ​មុ​នដ​ម្បូង​ត្រូវ​ភ្ជួរ​រាស់​ ​ៗ​រួច​សាបព្រោះ​ ​ៗ​រួច​បញ្ចូល​ទឹក​ ​ៗ​រួច​ជំរះ​ស្មៅ​ ​ៗ​រួច​ច្រូត​ ​ៗ​រួច​ចង​ជា​កណ្តាប់​ ​ៗ​រួច​ ​គរ​កណ្តាប់​ជា​គំនរ​ ​ៗ​រួច​បញ្ជាន់​ ​ឬ​បែន​បោក​ ​ៗ​រួច​ជជុះចំបើង​ ​ៗ​រួច​ជជុះ​កំទេច​ ​ៗ​រួច​រោយស្រូវ​ ​ៗ​រួច​ជញ្ជូន​មក​ទុក​ ​ទាំង​ពន្យល់​ថា​ ​ស្រែ​ត្រូវតែ​ធ្វើ​យ៉ាងនេះ​រាល់​ឆ្នាំ​តទៅ​ ​ថា​មាតាបិតា​ ​និង​ជីដូនជីតា​ ​ទោះបី​អនិច្ចកម្ម​ទៅ​អស់​ ​ឯកា​រងា​រក៏​នៅតែ​មិន​ចេះ​អស់១​ ​រឿង​ភទ្ទិ​យៈ​ ​អនុ​រុទ្ធ​ ​អានន្ទ​ ​ភ​គ្គុ​ ​និង​កិ​មិលៈ​ ​ចេញ​បួស១​ ​រឿង​ពួក​សក្យរាជ​កុមារ​បន្ថយ​នូវ​មានះ១​ ​រឿង​ព្រះអង្គ​គង់នៅ​ ​(​ក្នុង​ឃោសិ​តា​រាម​)​ ​ទៀប​ក្រុង​កោ​សម្ពី១​ ​រឿង​ទេវទត្ត​សាបសូន្យ​ ​(​លាភសក្ការៈ​)​១​ ​រឿង​ក​ក្កុ​ធ​ទេវបុត្ត១​ ​រឿង​ព្រះ​សារីបុត្តត្ថេរ​ប្រកាស​នូវ​ ​(​ទោស​ទេវទត្ត​)​១​ ​រឿង​ទេវទត្ត​ដឹកនាំ​អជាត​សត្តុ​កុមារ​ឲ្យ​សម្លាប់​បិតា១​ ​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636805123185591147
ទៅកាន់ទំព័រ៖