ព្រះត្រៃបិដក ភាគ ១១
អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះសោះ។ គ្រានោះឯង ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មិនសមបើអាគន្តុកភិក្ខុទាំងឡាយ ហ៊ានពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំអាវាសិកភិក្ខុទាំងឡាយ ដែលចាស់ជាងខ្លួនខ្លះ
ID: 636805124330446629
ទៅកាន់ទំព័រ៖