ព្រះត្រៃបិដក ភាគ ១១០
[២៥] ក្នុងហេតុប្បច្ច័យ មានវារៈ២២។
នឧបាទិន្នុបាទានិយត្តិកៈ ឧបាទិន្នុបាទានិយត្តិកៈ
[២៦] ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក និងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក តែជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យក និងជាប្រយោជន៍ដល់ឧបាទានផង មិនមែនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម មិនកាន់យក ទាំងមិនជាប្រយោជន៍ដល់ឧបាទានផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។
ID: 637833228539974789
ទៅកាន់ទំព័រ៖