ព្រះត្រៃបិដក ភាគ ១១០
[៤៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ១។
នលោកិយទុកនសនិទស្សនត្តិកៈ
លោកិយទុកសនិទស្សនត្តិកៈ
[៤៥៥] ធម៌ជាលោកិយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាលោកិយ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ធម៌ជាលោកិយ ប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាមិនមែនជាលោកុត្តរៈ មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ១។ ប្រស្នា ៣ បណ្ឌិតគប្បីរាប់ ដោយបទដែលគួររាប់ផងចុះ។
[៤៥៦] ធម៌ជាលោកិយ មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាលោកិយ មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់…។ ប្រស្នា ៣ បណ្ឌិតគប្បីធ្វើផងចុះ។
[៤៥៧] ធម៌ជាលោកិយ មិនមានការឃើញ និងមិនមានការប៉ះពាល់ អាស្រ័យនូវធម៌មិនមែនជាលោកុត្តរៈ មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833288064413911
ទៅកាន់ទំព័រ៖